Wednesday, May 13, 2015

វិធីការ​ពារ​កុំ​ឲ្យ​កើតមុន​នៅ​ក្នុងរដូវ​ក្តៅ

វិធីការ​ពារ​កុំ​ឲ្យ​កើតមុន​នៅ​ក្នុងរដូវ​ក្តៅ

នៅក្នុងរដូវ​ក្តៅ​ជា​ពេលវេលា​ដែល​ស្បែករបស់​យើង​ត្រូវ​ទទួលរង​នូវ​ផលប៉ះពាល់​ពីសម្ពាធ​កំដៅព្រះអាទិត្យ ហើយអាច​ធ្វើឲ្យ​ស្បែក​មាន​​ការ​រលាក។ ខណៈនេះ​ស្បែករបស់យើង​អាច​​មាន​ខ្លាញ់ និង​មុន​នៅ​លើ​ផ្ទៃមុខ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ទម្លាប់​នៃការ​ថែទាំស្បែកជារៀង​រាល់ថ្ងៃ អ្នកនឹងអាចរស់ជៀសផុតពីការកើតមុននៅ​ក្នុងរដូវ​ក្តៅ​ ។
១. ប្រេង
លក្ខខណ្ឌកំដៅ​នៅក្នុងរដូវនេះ​ ​អាច​ធ្វើឲ្យ​ក្រពេញ​ប្រេង​ក្នុងរាងកាយ​របស់​យើង​ផលិតញើសច្រើនជាង​មុន ។ ដើម្បីជៀសផុតពីការកើតមុន យក​ល្អ​អ្នកត្រូវ​លាង​មុខឲ្យបាន​ស្អាតយ៉ាងហោចណាស់២ដងក្នុងអំឡុងពេលថ្ងៃ។ ប្រសិនបើ​ប្រេង​នៅ​លើមុខ​របស់​អ្នកមិនព្រមបាត់​ត្រូវ​លាង​ម្តងទៀត។ ប៉ុន្តែ​គួរ​ចង់ចាំ​ថា មិន​ត្រូវ​លាងសម្អាត​ផ្ទៃមុខរបស់​អ្នក​លើស​ពី ៣ ដង​ក្នុងមួយថ្ងៃឡើយ។
២. ផលិតផលផ្តល់ជាតិសំណើម
ក្នុងរដូវ​កាល​ផ្សេងទៀត អ្នកអាច​ប្រើវិធី​ផ្តល់សំណើម​ច្រើន​ដល់ស្បែក ប៉ុន្តែ​នៅរដូវ​ក្តៅអ្នក​មិន​អាច​ធ្វើបែបនេះទៀតទេ។ សូម​ប្រើក្នុងបរិមាណ​តិច​តួច​ជាង​មុន ហើយ​ក៏អាច​ជ្រើស​រើស​យកផលិតផល​អ្វីក៏បាន។
៣. គ្រប់គ្រង​ការ​បញ្ចេញញើស
ការបែកញើស​ច្រើន​ធ្វើឲ្យ​អ្នករលាកស្បែកមុខ ហើយអាច​បង្ក​ទៅ​ជា​ការ​កើត​មុន​បាន។ ហេតុ​នេះ​អ្នក​គួរតែលាង​សម្អាតនឹង​ទឹក​ផ្កាឈូកប្រសិនបើ​អ្នកចេញ​បី​ធ្វើការ។ មួយវិញ​ទៀត​សម្រាប់ការ​ស្លៀកពាក់​គួរតែ​ស្លៀក​ត្រណាត់កប្បាសរលុងៗ និង​ធានា​បាន​ស្បែករបស់​អ្នក​អាចដក​ដង្ហើម​បានស្រួល។
៤. ការហាត់ប្រាណ
ប្រសិនបើ​អ្នក​មាន​ទម្លាប់ឡើង​ភ្នំ ឬ​ជិះកង់ដើម្បី​ហាត់ប្រាណគួរជ្រើសពេល​វេលា​មួយ​ដែលមាន​កំដៅតិច​ ដើម្បីជៀសវាងការបែកញើសច្រើន និងផលប៉ះពាល់​ពី​កាំរស្មី​ព្រះអាទិត្យ។
៥. កុំជូតមុខ​ច្រើន​ពេក
ប្រសិនបើ​អ្នកឧស្សាហ៍ជូនមុខ​ច្រើន​ពេក ស្រទាប់ស្បែកពីធម្មជាតិ​នឹង​ត្រូវបាន​បាត់​បង់​ជាតិ​ទឹក​កាន់តែ​ច្រើន ហើយវាក៏បណ្តោល​ឲ្យកើត​មុន​ផងដែរ។
៦. សម្អាត​ពីខាងក្នុង
ផឹកទឹកក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីជួយឲ្យរាងកាយរបស់អ្នកសម្អាតដោយខ្លួន​វា​ផ្ទាល់ពីខាងក្នុង។ បរិភោគ​អាហារ​ធម្មជាតិ និងទម្លាប់​ផឹក​ទឹក​ផ្លែឈើជំនួសភេសជ្ជៈ។
៧. ភាពតានតឹង
ជៀសវាង​ភាពតានតឹង និងរក្សាភាព​សុខ​សាន្ត​ដោយ​ខ្លួន​ឯង។ ការ​រក្សា​ចិត្ត​ឲ្យ​សប្បាយរីករាយ និង​ជៀស​ឆ្ងាយ​ពី​ភាព​តាន​តឹង​អាច​ការ​ពារការ​ចេញមុន​នៅ​លើផ្ទៃមុខ​បាន។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
acne-problem

No comments:

Post a Comment