Friday, May 29, 2015

អភិបាលខេត្ត​កំពង់ស្ពឺ​ចុះពិនិត្យ​ការដាំកូនឈើ​ តាមផ្លូវជាតិ​លេខ​៤១​ និង​ពិនិត្យ​ទីតាំង​ ប្រារព្ធ​រុក្ខទិវា​ថ្នាក់ខេត្ត​

khmerhn.com
khmerhn.com
កំពង់ស្ពឺ៖ អភិបាលនៃគណះអភិបាល ខេត្តកំពង់ស្ពឺ និងក្រុមការងាររដ្ឋបាល ព្រៃឈើបានចុះពិនិត្យ ការដាំកូនគ្រប់ប្រភេទ តាមដងផ្លូវជាតិលេខ៤១ ចាប់ពី ចណូចផ្សាថ្នល់ទទឹង រហូតដល់ស្រុកគងពិសី ដែលកូនឈើទាំងនោះ បានចាត់តាំងដាំដោយ ខណ្ឌរដ្ឋបាលព្រៃឈើ កណ្តាលព្រមទាំងសង្កាត់រដ្ឋបាល ព្រៃក្រោម ឪវ៉ាទទាំងអស់។
នៅក្នុងឪកាសចុះពិនិត្យនោះ ឯកឧត្តម អ៊ូ.សំអួន អភិបាលខេត្តកំពង់ស្ពឺបានកោត សសើរដល់រដ្ឋបាលព្រៃ គ្រប់ថ្នាក់ដែលបានប្រឹងប្រែង នាំយកកូនឈើ ដែលមានយុវែង មកដាំអមសងខាងផ្លូវជាតិ លេខ៤១ដែលទើប បានស្ថាបនារួចហើយ អនាគតកូនឈើទាំងនោះ និងបានក្លាយសួនបៃតង ដែលមានចម្ងាយលាតសន្ធឹង រាប់សិបគីឡូម៉ែត្រ និងជាទីជំរករបស់មនុស្ស និងសត្វទាំងឡាយ ដែលមិនអាចកាត់ថ្លៃបាន។
ឯកឧត្តមបានបន្តថា ក្នុងនាមលោកជាអាជ្ញាធរ មូលនិងជំរុញដល់ មន្រ្តីរាជការក្រោមឪវ៉ា ទឲ្យនាំគ្នាដាំចូលរួម ថែរក្សាការពារកូនឈើ ដែលរដ្ឋបាលព្រៃឈើ បានដាំរួចទោះ នៅទីណាកន្លែងណា ក៏ដោយនិងបន្តបំផុសស្មារតី ដល់រាជការគ្រប់រូបឲ្យនាំគ្នា ចូលរួមចំណែកដាំដើម ឈើទាំងអស់គ្នា លើកស្ទួយដល់កំណែទំរង់ វិសយ័ព្រៃឈើរបស់ រាជរដ្ឋាភិបាលកម្ពុជា។
នាពេលនោះដែរឯកឧត្តម បានបន្តដំណើរទៅត្រួតពិនិត្យ កន្លែងដែលនិងត្រូវរៀបចំ ប្រារព្ធរុក្ខទិវាថ្នាក់ខេត្ត ដែលនិងប្រារព្ធ ទៅនាថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៤ នៅក្នុងបរិវេនអនុវិទ្យាលយ័ ស្រង់ក្នុងឃុំព្រៃញាតិស្រុក គងពិសីខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា៩កក្កដា ក្នុងឆ្នាំ២០១៤នេះ ឬទិវាពលកម្មដាំដើមឈើ ជាប្រពៃណីជាតិហៅថា រុក្ខទិវាបានដែលប្រារព្ធ ធ្វើឡើងនៅថ្ងៃទី០៩ខែកក្កដា នៅភ្នំតាម៉ៅខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈផងដែរ។
លោក ច័ន្ទថេត ថានរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ កណ្តាលបានរាយការណ៏ថា ខណ្ឌព្រៃកណ្តាលនិង សង្កាត់ក្រោមឪវ៉ាទ បានត្រៀមកូនចំរុះ ជាង៣០០០ដើមសម្រាប់ ចែកជូនបងប្អូនប្រជាពលរដ្ឋ យកទៅដាំក្នុងថ្ងៃប្រារព្ធរុក្ខទិវា ថ្នាក់នាថ្ងៃ១៧ខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះ។ នាយខណ្ឌរដ្ឋបាលព្រៃឈើ កណ្តាលបានឲ្យដឹងដែរថា កូនឈើដែលបានដាំ អមផ្លូវជាតិលេខ៤១រួចហើយ លោកបានចាត់តាំងមន្រ្តីជំនាញ ចុះពិនិត្យនិងថែរទាំជា ប្រចាំ ការពារមានការបាត់បង់ ឬងាប់ដោយប្រការផ្សេង។កូនឈើដែលបានដាំ ហើយស្នើឲ្យពលរដ្ឋ គ្រប់រូបនាំគ្នាចូលរួម ថែរក្សាការពារទាំងអស់ មិនត្រូវដកឬកាប់បំផ្លាញ ឡើយព្រោះនេះជាទង្វើផ្ទុយ និងច្បាប់ដែលនាំឲ្យខ្លួន យើងមានទោសផងដែរ៕

rerung peung

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Templates blogger

0 comments:

Post a Comment

 

Copyright @ 2015 HDKHPRESS.COM.