Tuesday, May 12, 2015

អត្ថប្រយោជន៍ នៃការទទួលទានផ្លែស្វាយទុំ

អត្ថប្រយោជន៍ នៃការទទួលទានផ្លែស្វាយទុំ

_1352341727
ស្វាយគឺផ្លែឈើ ដែលជាប្រភព យ៉ាងពិតប្រាកដ នៃជាតិវីតាមីន, រ៉ែ និង សារធាតុប្រឆាំងអុកសីុតកម្ម ដែលត្រូវការចាំបាច់ សំរាប់ទ្រទ្រង់សុខភាព ។ ប្រហែលជាមិន សូវបានញាុំជាញឹកញាប់ទេ ប៉ុន្តែយើងសូមណែនាំ អោយអ្នកបន្ថែមស្វាយ ទៅក្នុងរបបអាហារ ជាប្រចាំរបស់អ្នក ។ ដោយហេតុផល ដូចខាងក្រោម៖
– ស្វាយប្រយុទ្ធប្រឆាំងនឹង ទឹកនោមផ្អែម
អ្នកវិទ្យាសាស្ត្រ អាមេរិក ទើបតែផ្សាយជាសាធារណៈថា តាមការសិក្សា ស្រាវជ្រាវ ជាមួយនឹងភស្តុតាង ដែលគាំទ្រថា ស្វាយរក្សាការគ្រប់គ្រង ជាតិស្ករក្នុងឈាម ។ អ្នកវិទ្យាសាស្ត្រ បានបន្តទៀតថា ស្វាយជាអាហារពិសេស ដែលមានប្រយោជន៍សំរាប់អ្នក កើតជំងឺទឹកនោមផ្អែម ។
– ស្វាយប្រឆាំងនឹង ជំងឺមហារីក
ស្វាយគឺជាផ្លែឈើ ដែលប្រឆាំងការពារ នឹងជំងឺមហារីក ជាពិសេជំងឺមហារីក ពោះវៀន និង ជំងឺមហារីកសុដន់ ហើយ អ្នកវិទ្យាសាស្ត្របាន រកឃើញថា ស្វាយមានផ្ទុក សារធាតុជាច្រើនដែល ពង្រឹងប្រព័ន្ធភាពសាុំ និង ការពារប្រឆាំងនឹង ការកើតមាននៃ ជំងឺមហារីកម៉្យាងទៀតដែលសាហាវ ។
– ស្វាយប្រឆាំងនឹង ការលើសទំងន់
ស្វាយគឺផ្លែឈើ ដែលអាចបន្សាបជាតិពុល នៃរាងកាយយ៉ាងពិតប្រាកដ ។ វាមានផ្ទុកគ្រឿងផ្សំដែល អាចលុបចំបាត់ សារធាតុដែល មានគ្រោះថ្នាក់បាន ។ វាក៏មានតួនាទីយ៉ាង សារៈសំខាន់ក្នុងការកាត់បន្ថយ ការចង់ញាុំអាហារ ដែលវាជាមិត្តសំលាញ់ ដ៏ពិតប្រាកដក្នុងការ ប្រយុទ្ធប្រឆាំង ការឡើងទំងន់លើស ៕

rerung peung

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Templates blogger

0 comments:

Post a Comment

 

Copyright @ 2015 HDKHPRESS.COM.