Showing posts with label នាទីគួយល់ដឹង. Show all posts
Showing posts with label នាទីគួយល់ដឹង. Show all posts
Sunday, May 17, 2015
7:23 AM
Saturday, May 16, 2015
Wednesday, May 13, 2015
8:23 AM
វិធីការពារកុំឲ្យកើតមុននៅក្នុងរដូវក្តៅ
វិធីការពារកុំឲ្យកើតមុននៅក្នុងរដូវក្តៅ
នៅក្នុងរដូវក្តៅជាពេលវេលាដែលស្បែករបស់យើងត្រូវទទួលរងនូវផលប៉ះពាល់ពីសម្ពាធកំដៅព្រះអាទិត្យ ហើយអាចធ្វើឲ្យស្បែកមានការរលាក។ ខណៈនេះស្បែករបស់យើងអាចមានខ្លាញ់ និងមុននៅលើផ្ទៃមុខ។ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់នៃការថែទាំស្បែកជារៀងរាល់ថ្ងៃ អ្នកនឹងអាចរស់ជៀសផុតពីការកើតមុននៅក្នុងរដូវក្តៅ ។
១. ប្រេង
លក្ខខណ្ឌកំដៅនៅក្នុងរដូវនេះ អាចធ្វើឲ្យក្រពេញប្រេងក្នុងរាងកាយរបស់យើងផលិតញើសច្រើនជាងមុន ។ ដើម្បីជៀសផុតពីការកើតមុន យកល្អអ្នកត្រូវលាងមុខឲ្យបានស្អាតយ៉ាងហោចណាស់២ដងក្នុងអំឡុងពេលថ្ងៃ។ ប្រសិនបើប្រេងនៅលើមុខរបស់អ្នកមិនព្រមបាត់ត្រូវលាងម្តងទៀត។ ប៉ុន្តែគួរចង់ចាំថា មិនត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកលើសពី ៣ ដងក្នុងមួយថ្ងៃឡើយ។
២. ផលិតផលផ្តល់ជាតិសំណើម
ក្នុងរដូវកាលផ្សេងទៀត អ្នកអាចប្រើវិធីផ្តល់សំណើមច្រើនដល់ស្បែក ប៉ុន្តែនៅរដូវក្តៅអ្នកមិនអាចធ្វើបែបនេះទៀតទេ។ សូមប្រើក្នុងបរិមាណតិចតួចជាងមុន ហើយក៏អាចជ្រើសរើសយកផលិតផលអ្វីក៏បាន។
៣. គ្រប់គ្រងការបញ្ចេញញើស
ការបែកញើសច្រើនធ្វើឲ្យអ្នករលាកស្បែកមុខ ហើយអាចបង្កទៅជាការកើតមុនបាន។ ហេតុនេះអ្នកគួរតែលាងសម្អាតនឹងទឹកផ្កាឈូកប្រសិនបើអ្នកចេញបីធ្វើការ។ មួយវិញទៀតសម្រាប់ការស្លៀកពាក់គួរតែស្លៀកត្រណាត់កប្បាសរលុងៗ និងធានាបានស្បែករបស់អ្នកអាចដកដង្ហើមបានស្រួល។
៤. ការហាត់ប្រាណ
ប្រសិនបើអ្នកមានទម្លាប់ឡើងភ្នំ ឬជិះកង់ដើម្បីហាត់ប្រាណគួរជ្រើសពេលវេលាមួយដែលមានកំដៅតិច ដើម្បីជៀសវាងការបែកញើសច្រើន និងផលប៉ះពាល់ពីកាំរស្មីព្រះអាទិត្យ។
៥. កុំជូតមុខច្រើនពេក
ប្រសិនបើអ្នកឧស្សាហ៍ជូនមុខច្រើនពេក ស្រទាប់ស្បែកពីធម្មជាតិនឹងត្រូវបានបាត់បង់ជាតិទឹកកាន់តែច្រើន ហើយវាក៏បណ្តោលឲ្យកើតមុនផងដែរ។
៦. សម្អាតពីខាងក្នុង
ផឹកទឹកក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីជួយឲ្យរាងកាយរបស់អ្នកសម្អាតដោយខ្លួនវាផ្ទាល់ពីខាងក្នុង។ បរិភោគអាហារធម្មជាតិ និងទម្លាប់ផឹកទឹកផ្លែឈើជំនួសភេសជ្ជៈ។
៧. ភាពតានតឹង
ជៀសវាងភាពតានតឹង និងរក្សាភាពសុខសាន្តដោយខ្លួនឯង។ ការរក្សាចិត្តឲ្យសប្បាយរីករាយ និងជៀសឆ្ងាយពីភាពតានតឹងអាចការពារការចេញមុននៅលើផ្ទៃមុខបាន។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
Tuesday, May 12, 2015
7:24 AM
អត្ថប្រយោជន៍ នៃការទទួលទានផ្លែស្វាយទុំ
អត្ថប្រយោជន៍ នៃការទទួលទានផ្លែស្វាយទុំ
ស្វាយគឺផ្លែឈើ ដែលជាប្រភព យ៉ាងពិតប្រាកដ នៃជាតិវីតាមីន, រ៉ែ និង សារធាតុប្រឆាំងអុកសីុតកម្ម ដែលត្រូវការចាំបាច់ សំរាប់ទ្រទ្រង់សុខភាព ។ ប្រហែលជាមិន សូវបានញាុំជាញឹកញាប់ទេ ប៉ុន្តែយើងសូមណែនាំ អោយអ្នកបន្ថែមស្វាយ ទៅក្នុងរបបអាហារ ជាប្រចាំរបស់អ្នក ។ ដោយហេតុផល ដូចខាងក្រោម៖
– ស្វាយប្រយុទ្ធប្រឆាំងនឹង ទឹកនោមផ្អែម
អ្នកវិទ្យាសាស្ត្រ អាមេរិក ទើបតែផ្សាយជាសាធារណៈថា តាមការសិក្សា ស្រាវជ្រាវ ជាមួយនឹងភស្តុតាង ដែលគាំទ្រថា ស្វាយរក្សាការគ្រប់គ្រង ជាតិស្ករក្នុងឈាម ។ អ្នកវិទ្យាសាស្ត្រ បានបន្តទៀតថា ស្វាយជាអាហារពិសេស ដែលមានប្រយោជន៍សំរាប់អ្នក កើតជំងឺទឹកនោមផ្អែម ។

– ស្វាយប្រឆាំងនឹង ជំងឺមហារីក
ស្វាយគឺជាផ្លែឈើ ដែលប្រឆាំងការពារ នឹងជំងឺមហារីក ជាពិសេជំងឺមហារីក ពោះវៀន និង ជំងឺមហារីកសុដន់ ហើយ អ្នកវិទ្យាសាស្ត្របាន រកឃើញថា ស្វាយមានផ្ទុក សារធាតុជាច្រើនដែល ពង្រឹងប្រព័ន្ធភាពសាុំ និង ការពារប្រឆាំងនឹង ការកើតមាននៃ ជំងឺមហារីកម៉្យាងទៀតដែលសាហាវ ។

– ស្វាយប្រឆាំងនឹង ការលើសទំងន់
ស្វាយគឺផ្លែឈើ ដែលអាចបន្សាបជាតិពុល នៃរាងកាយយ៉ាងពិតប្រាកដ ។ វាមានផ្ទុកគ្រឿងផ្សំដែល អាចលុបចំបាត់ សារធាតុដែល មានគ្រោះថ្នាក់បាន ។ វាក៏មានតួនាទីយ៉ាង សារៈសំខាន់ក្នុងការកាត់បន្ថយ ការចង់ញាុំអាហារ ដែលវាជាមិត្តសំលាញ់ ដ៏ពិតប្រាកដក្នុងការ ប្រយុទ្ធប្រឆាំង ការឡើងទំងន់លើស ៕

Subscribe to:
Posts (Atom)