សៀវភៅប្រវត្តិសាស្ត្រស្តីពី រាជវង្សខ្មែរជាង១ម៉ឺនក្បាលត ្រូវបានបោះពុម្ពផ្សាយ
សៀវភៅប្រវត្តិសាស្ត្រខ្មែរដ ែលបានរៀបរាប់អំពីអំណាច នៅជុំវិញព្រះរាជបល្ល័ង្កនៃព ្រះបាទ អង្គឌួង អំឡុងពេលទ្រង់ឡើងគ្រងរាជ្យច ាប់តាំងពីឆ្នាំ១៨៤២ និងព្រឹត្តិការណ៍ជាច្រើនទៀត នៅមុនរជ្ជកាលរបស់ព្រះអង្គរហ ូតដល់រជ្ជកាលនៃព្រះករុណាព្រ ះបាទសម្ដេច ព្រះ បរមនាថ នរោត្តម សីហមុនី ត្រូវបានបោះពុម្ពផ្សាយហើយ។ នេះបើតាមប្រសាសន៍លោក ឆាយ សុផល អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង២០ឆ្នាំនិងជាអ្ នកចងក្រងសៀវភៅ “អំណាច និងរាជបល្ល័ង្កនៃមហាក្សត្រខ ្មែរ សែ អង្គឌួង នរោត្តម និងស៊ីសុវត្ថិ” ។
ការបោះពុម្ពផ្សាយ ដែលត្រូវបានឡើងនាឱកាសនៃព្រះ រាជពិធីបុណ្យចម្រើនព្រះជន្ម វស្សា គម្រប់ព្រះជន្ម ៦២ ព្រះវស្សា យាងចូល ៦៣ ព្រះវស្សា កាលពីថ្ងៃសុក្រទី១៥ ខែឧសភា ឆ្នាំ២០១៥ ម្សិលមិញមានចំនួន១ម៉ឺនក្បាល ក្នុងកម្រាស់ជា៤០០ទំព័រ។
លោក ឆាយ សុផល បានរៀបរាប់ថា ការចងក្រងសៀវភៅនេះឡើងផ្អែកល ើឯកសារពិគ្រោះមានចំនួន៩២ប្រ ភេទ ដែលក្នុងនោះមានប្រភពសៀវភៅចំ នួន៤៤ ក្បាល ប្រភពសារព័ត៌មានផ្នែកបោះពុម ្ពមានចំនួន៩ប្រភេទ គេហទំព័រចំនួន៤៣ប្រភេទ និងប្រភពមនុស្សដែលលោកបានជួប សមាជិកញាតិវង្សានុវង្ស និងមន្ត្រីពាក់ព័ន្ធជាច្រើន អង្គ/រូប។
លោកបន្តថា ដើម្បីបានសៀវភៅមួយក្បាលនេះ លោកត្រូវធ្វើដំណើរស្រាវជ្រា វជាច្រើនកន្លែងដូចជា ខេត្តសមុទ្រប្រាកាន ខេត្តប្រាជីនបូរី និងរាជធានីបាងកក ប្រទេសថៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ទីក្រុងយាំងហ្គូន ប្រទេសភូមា ប្រទេសសិង្ហបូរី កំពូលភ្នំឧដុង្គក្នុងខេត្តក ណ្តាល ស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកកំពង់ត្រាច និងកំពូលភ្នំបូកគោខេត្តកំពត ប្រាសាទព្រះវិហារ រាជដំណាក់ខេត្តសៀមរាប រាជដំណាក់នៅខេត្តបាត់ដំបង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ព្រះបរមរាជវាំង សារមន្ទីរជាតិ ការិយាល័យអង្គការយូនីស្កូប្ រចាំកម្ពុជា បណ្ណាល័យជាតិ បណ្ណសារដ្ឋានជាតិកម្ពុជា បណ្ណាល័យព្រឹទ្ធសភា បណ្ណាល័យមជ្ឈមណ្ឌលឯកសារកម្ព ុជា បណ្ណាល័យ DMC នៃសាកលវិទ្យាល័យភូមិន្ទភ្នំ ពេញ ការិយាល័យក្លឹបអ្នកកាសែតកម្ ពុជា ទីស្នាក់ការមូលនិធិ Kondrad Adenauer Stiftung នៃប្រទេសអាល្លឺម៉ង់ប្រចាំរា ជធានីភ្នំពេញ និងក្រសួងព័ត៌មាន។
លោកថាកន្លងមក ដោយសារតែអំណាចព្រះរាជបល្ល័ង ្ក និងរាជសម្បត្តិផ្ដាច់មុខ ដោយរួមទាំងការជ្រៀតជ្រែក និងការប៉ុនប៉ងដណ្ដើមយកទឹកដី ខ្មែរពីសំណាក់ពួកស្យាម [សៀម] និងអណ្ណាម [វៀតណាម] ផងនាអតីតកាល ប្រទេសកម្ពុជាបានកើតកលិយុគ ហើយព្រះញាតិវង្សានុវង្សខ្លះ ដែលជាគូបដិបក្ខនឹងគ្នាបានទៅ ពឹងស្ដេចស្យាម និងស្ដេចអណ្ណាមឲ្យជួយរៀងៗខ្ លួនវាយប្រហារគ្នាឥតឈប់ឈរ ហើយទីបំផុត ទឹកដីដ៏មហាសាលគ្របដណ្ដប់ទ្វ ីបអាស៊ីត្រូវបានរួញតូច ឯប្រទេស និងប្រជារាស្ត្រធ្លាក់ខ្លួន តោកយ៉ាក និងត្រូវបានគេប្រមាថ។ “ខ្ញុំគិតថា បើទោះជាសៀវភៅនេះមិនមានដំណឹង អស់សេចក្ដីក៏ដោយ ក៏មានសៀវភៅជាច្រើនទៀតដែរ ហើយសៀវភៅរបស់ខ្ញុំអាចជាឯកសា រជំនួយស្មារតីមួយដ៏សំខាន់សម ្រាប់មិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវផ្ន ែកប្រវត្តិសាស្រ្តទាក់ទិននឹ ងរាជវង្សានុវង្សសែព្រះបាទ អង្គឌួង ព្រះបាទ នរោត្តម និងព្រះបាទស៊ីសុវត្ថិ”។
កាលពីឆ្នាំ២០១៤ លោក ឆាយ សុផល បានចេញសៀវភៅមួយក្បាលដែលមានច ំណងជើងថា “នាយករដ្ឋមន្ត្រីខ្មែរទាំង៣ ៦រូបជានរណា?” ហើយសៀវភៅនេះមានប្រជាប្រិយបំ ផុតនៅក្នុងចំណោមមិត្តអ្នកអា ន។ មិត្តអ្នកអានអាចរកជាវសៀវភៅ “អំណាច និងរាជបល្ល័ង្កនៃមហាក្សត្រខ ្មែរ សែ អង្គឌួង នរោត្តម និងស៊ីសុវត្ថិ” នៅតាមបណ្ណាគារក្នុងរាជធានីភ ្នំពេញ ក្នុងតម្លៃចន្លោះពី ២៨០០០ រៀល ទៅ ៣០០០០រៀលក្នុងមួយក្បាល៕
សៀវភៅប្រវត្តិសាស្ត្រខ្មែរដ
ការបោះពុម្ពផ្សាយ ដែលត្រូវបានឡើងនាឱកាសនៃព្រះ
លោក ឆាយ សុផល បានរៀបរាប់ថា ការចងក្រងសៀវភៅនេះឡើងផ្អែកល
លោកបន្តថា ដើម្បីបានសៀវភៅមួយក្បាលនេះ លោកត្រូវធ្វើដំណើរស្រាវជ្រា
លោកថាកន្លងមក ដោយសារតែអំណាចព្រះរាជបល្ល័ង
កាលពីឆ្នាំ២០១៤ លោក ឆាយ សុផល បានចេញសៀវភៅមួយក្បាលដែលមានច
0 comments:
Post a Comment