[Official MV] Town VCD Vol 50 - 05 ស្រឡាញ់គ្នាស្រួលៗ - ករុណា &...

[Official MV] Town VCD Vol 50 - 05 ស្រឡាញ់គ្នាស្រួលៗ - ករុណា & នីសា - YouTube

Posted by KSP TV on Thursday, April 16, 2015

Friday, May 15, 2015

ធ្វើយ៉ាងណាទើបក្លាយជាសិស្សដ៏ពូកែ


ចំពោះសិស្ស រឿងសាលាគឺជារឿងដែលពិបាកបំផុត
សំរាប់ពួកគេ។ ការសិក្សានិងការមានទំនាក់ទំនងជា
មួយមិត្តភក្តិនឹងបង្កើតនូវបទពិសោធន៍ដែលនឹងធ្វើ
អោយគេកាន់តែមានភាពងាយស្រួល។ ចង់ដឹងថា
ត្រូវធ្វើយ៉ាងណាដើម្បីអោយក្លាយទៅជាសិស្សដ៏ល្អមា្នក់
 សូមណែនាំអោយអនុវត្តចំនុចខាងក្រោមនេះ។
1) ជាសិស្សដ៏ប្រពៃម្នាក់អ្នកត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត
នៅពេលម៉ោងគ្រូបង្រៀនអ្នកត្រូវធ្វើការកត់ចំនាំហើយប្រសិន
បើមិនយល់នូវចំណុចណាមួយអ្នកត្រូវហ៊ានលើកដៃសួរ។
អ្នកសួរនូវសំនួរកាន់តែច្រើន នោះអ្នកនឹងកាន់តែមានភាព
វៃឆ្លាត។ បើអ្នកមិនយកចិត្តទុកដាក់ក្នុងការកត់ចំនាំហើយ
បែរជាត្រលប់ទៅជជែកគ្នាជាមួយមិត្តភក្តិ នោះអ្នកនឹងមិន
បានរៀនអ្វីទាំងអស់។ ដូច្នេះហើយត្រូវយកចិត្តទុកដាក់
អោយមែនទែនក្នុងអំឡុងពេលកំពុងរៀនក្នុងថ្នាក់។ 
2) រំលឹងអ្វីដែលអ្នកបានកត់ត្រានៅពេលទំនេរ
ជាការពិតអ្នកក៏បានដឹងពីចំនុចនេះរួចទៅហើយ។
អ្នកនឹងតែងតែឮគ្រូរបស់អ្នកដាស់តឿនអ្នកអោយធ្វើ
ការរំលឹកនូវអ្វីដែលអ្នកបានរៀន។ ត្រូវចាំថារៀនហើយ
មិនរំលឹកគឺស្មើនឹងមិនបានរៀនអ្វីទំាងអស់។ ដឹងហើយ
មិនធ្វើស្មើនឹងមិនដឹងអ្វីទាំងអស់។
3) ធ្វើកិច្ចការផ្ទះ
នៅពេលគ្រូអោយកិច្ចការផ្ទះទៅអ្នកពីព្រោះគាត់មាន
ហេតុផលមួយគឺដើម្បីរំលឹកនូវអ្វីដែលអ្នកបានរៀនរួច។
 គួរធ្វើអោយពេលវេលាទំនេររបស់អ្នកមានប្រយោជន៍
ដោយការធ្វើកិច្ចការផ្ទះរបស់អ្នកនៅតាមផ្លូវត្រលប់ទៅ
ផ្ទះវិញឬនៅពេលទំនេរណាមួយ។ ធ្វើកិច្ចការអោយបាន
ច្រើននៅសាលាតាមដែរអ្នកអាចធ្វើបានពីព្រោះមានគ្រូ
ដែលនៅចាំជួយអ្នក។ ប្រសិនបើអ្នកចង់ក្លាយជាសិស្ស
ម្នាក់ដ៏ជោគជ័យអ្នកត្រូវតែធ្វើពីចំនុចចាប់ផ្តើមទៅ។
 ការធ្វើកិច្ចការផ្ទះមិនមែនជាកិច្ចការធំដុំអ្វីទេ។
ត្រូវចាំថាកិច្ចការផ្ទះអាចជួយអោយអ្នកមានការ
រីកចំរើនផ្នែកទំលាប់និងអាកប្បកិរិយា។ 
4) ត្រូវត្រៀមខ្លួនអោយបានរៀបរយ
អ្នកត្រូវយកអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការទៅ
ជាមួយអ្នកនៅពេលដែរអ្នកទៅសាលា។ អ្នក
ត្រូវយកសៀវភៅ សឺមី ប៊ិច ខ្មៅដៃ កិច្ចការផ្ទះ ក្រដាសមេរៀន
និងអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការនៅក្នុងពេលសិក្សា។ 
5) ត្រូវចេះរៀបចំ
ការចេះរៀបចំកិច្ចការនៅក្នុងសាលាពិតជាមានសារសំខាន់ណាស់។
 ប្រសិនបើអ្នកមានការរៀបចំបានល្អ មានន័យថាអ្នកត្រូវចេះរៀបចំ
ដាក់មុខវិជ្ជាគណិតនៅក្នុងសឺមីរបស់មុខវិជ្ជាគណិត មុខវិជ្ជាភាសា
អង់គ្លេសនៅក្នុងសឺមីអង់គ្លេស មុខវិជ្ជាវិទ្យាសាស្រ្តនៅក្នុងសឺមីវិទ្យាសាស្រ្ត -ល-។ ដើម្បីអោយមានភាពងាយស្រួលជាងនេះអ្នកគួរប្រើក្រដាស់ពណ៌ដើម្បីចែកប្រភេទឯកសាររបស់អ្នក។
6) រៀបចំកាលវិភាគសិក្សា
ជាការអោយដំបូលន្មានអ្នកគួរសិក្សាយ៉ាងតិចពីរទៅបីថ្ងៃមុនពេលប្រលង។ អ្នកត្រូវរៀបចំកាលវិភាគសិក្សារបស់អ្នក។ សរសេរកាលវិភាគប្រចំាសប្តាហ៍របស់អ្នកអំពីថ្ងៃប្រលងនិងពេលទំនេរ។ ត្រូវចាំថាត្រូវប្រើប្រាស់ពេលវេលាដោយភាពវៃឆ្លាត។ 
7) អានអោយបានច្រើន
ប្រសិនបើអ្នកមិនទាន់ជាអ្នកអាននៅឡើយទេ ចាប់ផ្តើមពីកំរិតតូចទៅគឺបង្កើនការអានរបស់អ្នកបន្តិចម្តងៗ។ អ្នកប្រហែលជាមិនបានដឹងទេ ការអាននូវសៀវភៅដែលពិបាកជួយអោយអ្នកបង្កើនការយល់ដឹងពាក្យរបស់អ្នកបាន។
8) សុំអោយឪពុកម្តាយ ឬបងប្អូនរបស់អ្នកជួយមើលកំណត់ត្រារបស់អ្នក
អ្នកចាំបាច់ត្រូវសុំអោយម៉ាក់ប៉ាឬបងប្អូនរបស់អ្នកជួយមើលពីកំណត់ត្រារបស់អ្នកនិងរៀបចំតេស្តតូចមួយសំរាប់អ្នកអោយបានបីថ្ងៃមុនពេលប្រលង។ ត្រូវសិក្សាអោយបានមុនថ្ងៃប្រលង។
9) កុំច្រលោតប្រសិនបើអ្នកជាប់គាំង
អ្នកត្រូវផ្តោតការយកចិត្តទុកដាក់តែទៅលើកិច្ចការរបស់អ្នក ហើយអ្នកនឹងទទួលបានជោគជ័យ។ 
10) បង្កើតការស្រមៃ
ប្រើការស្រមៃអាចមានប្រយោជន៍ចំពោះការយល់នៃអត្ថបទដែលពិបាក។
11) កុំទុកការងាររបស់អ្នកនៅពេលក្រោយ

អ្នកត្រូវបង្កើតទំលាប់ប្រចាំថ្ងៃរបស់អ្នកដោយការទុកគ្រឿងអេឡិចត្រូនិចទាំងឡាយដូចជា ទូរស័ព្ទ ipod កុំព្យូទ័រlaptop អោយឆ្ងាយពីអ្នកពីព្រោះឧបករណ៍ទាំងនេះធ្វើអោយអ្នកធ្វេសប្រហែសចំពោះការងារបាន។ នៅពេលអ្នកត្រលប់មកផ្ទះវិញ អ្នកត្រូវអានឡើងវិញនូវអ្វីដែលគ្រូបានបង្រៀនហើយអនុវត្តន៍ដោះស្រាយនូវបញ្ហាមួយចំនួន។

rerung peung

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Templates blogger

0 comments:

Post a Comment

 

Copyright @ 2015 HDKHPRESS.COM.